ឧត្ដរមានជ័យ ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2023៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េ គឺ ធនាគារ KB Kookmin Bank បានដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រសំរាមរបស់ក្រុមហ៊ុន វីភូ ភពពុធ នៅខេត្តឧត្ដរមានជ័យ តាម PRASAC Mobile Banking ដោយមិនគិតកម្រៃសេវា គ្រប់ពេលវេលា គ្រប់ទីកន្លែង។
សម្រាប់លោកអ្នកដែលមិនទាន់មានគណនីប្រាសាក់ គឺអាចបើកគណនីឌីជីថលតាមកម្មវិធី PRASAC Mobile Banking ដោយខ្លួនឯងឥឡូវនេះ និងរីករាយធ្វើប្រតិបត្តិការបង់ថ្លៃសំរាម និងប្រតិបត្តិការផ្សេងៗទៀតដោយមិនអស់កម្រៃសេវា។
ព័ត៌មានលម្អិត៖ 086 999 911 ឬ 023 999 911