ធនាគារ ខេប៊ីប្រាសាក់ ម.ក បានសហការជាមួយក្រុមហ៊ុន Bill24 Co., Ltd ដើម្បីផ្ដល់សេវាទូទាត់វិក្កយបត្រទឹកនិងភ្លើងរបស់ក្រុមហ៊ុនឯកជនចំនួន 21 នៅទូទាំងប្រទេស តាមកម្មវិធី KB PRASAC Mobile នៅក្នុងទូរស័ព្ទដៃ ដោយងាយស្រួលនិងរហ័ស និងចំណាយកម្រៃទាបត្រឹមតែ 500រៀល ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។
ក្រុមហ៊ុនទឹក-ភ្លើងជាដៃគូទាំង 21 នោះរួមមាន៖
ក្រុមហ៊ុនអគ្គិសនី | #list# - ភ្នំពេញ៖ អគ្គិសនីទឹកថ្លា, ទិត្យ មានជ័យ អេឡិកទ្រីស៊ីធី សឹបផ្លាយ - កំពង់ចាម៖ អគ្គិសនីឃុំសណ្ដែក - កំពង់ធំ៖ សហគ្រាស វណ្ណា ឡៃហ៊ីម អេឡិកទ្រីស៊ីធី - កំពង់ស្ពឺ៖ អគ្គិសនីឃុំអូរ, លីម ម៉ូវ ខូ អិលធីឌី - តាកែវ៖ អគ្គិសនី អ៊ូច គា, អគ្គិសនី អិន អិម ក្តាញ់ - បន្ទាយមានជ័យ៖ អគ្គិសនី ប៉ោយចារ ខូអិលធីឌី - បាត់ដំបង៖ សហគ្រាសអគ្គិសនី កុយ ម៉ាច, សហគ្រាស អគ្គិសនី គង់ សាម៉ុន - ព្រៃវែង៖ អគ្គិសនី ខឹម រ៉ានី, សហគ្រាស អគ្គិសនី កែវ ចំរើន - សៀមរាប៖ ក្រុមហ៊ុន វន់ វីរៈ សឺវីស, សហគ្រាស អគ្គិសនី មាស គាវ - ស្វាយរៀង៖ អេឡិចទ្រីស៊ីធី អិកស៏ភី ស៊ីណាត, ក្រុមហ៊ុន អគិ្គសនីក្រោលគោ |
ក្រុមហ៊ុនទឹកស្អាត | #list# - ភ្នំពេញ៖ ព្រៃគុប ខនស្រ្តាក់សិន វ៉ធើរ - ក្រចេះ៖ ទឹកស្អាត ឃុំតាម៉ៅ - បន្ទាយមានជ័យ៖ ទឹកស្អាតគោកខ្វាវ – តាកែវ៖ ទឹកស្អាតសំណាងឌីណាលំចង់ |
នេះគឺជាការផ្ដល់ជូនថ្មីបន្ថែម បន្ទាប់ពីធនាគារបានបម្រើសេវាទូទាត់វិក្កយបត្រភ្លើងរបស់អគ្គិសនីកម្ពុជា និងសេវាទូទាត់វិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប។
មិនទាន់មានកម្មវិធី KB PRASAC Mobile មែនទេ? ទាញយកកម្មវិធីនេះពី App Store ឬ Play Store ហើយបើកគណនីឌីជីថលឥឡូវនេះបានដោយខ្លួនឯង ដោយមិនចាំបាច់ទៅអញ្ជើញទៅសាខានោះទេ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងលេខទូរស័ព្ទ បន្ទាប់មកលោកអ្នកអាចធ្វើការទូទាត់ថ្លៃទឹកភ្លើង និងប្រតិបត្តិការផ្សេងទៀតបានតាមតម្រូវការ។
អ្វីដែលកាន់តែពិសេសនោះ គឺលោកអ្នកនឹងទទួលបានអត្រាការប្រាក់រហូតដល់ 4% ក្នុងមួយឆ្នាំសម្រាប់គណនីឌីជីថល។ លោកអ្នករក្សាសមតុល្យគណនីកាន់តែច្រើន ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.kbprasacbank.com.kh