ឥណទានវិបារូបន៍

ឥណទានវិបារូ​បន៍ បង្កើតឡើងដើម្បីផ្ដល់ជាទុនបង្វិលនៅក្នុងដំណើរការអាជីវកម្ម ដែលអនុញ្ញាតឱ្យអតិថិជនអាចដកប្រាក់លើសពីសមតុល្យដែលមានចេញពីគណនីចរន្តរបស់ខ្លួន ក្រោមទំហំឥណទានដែលបានអនុម័តឱ្យប្រើប្រាស់។ ឥណទាននេះជាដំណោះស្រាយដ៏ល្អសម្រាប់កង្វះខាតសាច់ប្រាក់ងាយស្រួលបណ្ដោះអាសន្ន។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ ធំជាង 50,000 ដុល្លារអាមេរិក ឬ សមមូលរូបិយប័ណ្ណប្រាក់រៀល
  • អត្រាការប្រាក់៖ 0.95% ទៅ 0.73% ក្នុង 1 ខែ
  • រយៈពេលខ្ចី៖ រហូតដល់ 12 ខែ
  • របៀបសង៖ សងការប្រាក់ប្រចាំខែ

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ក្រុមហ៊ុនមានដំណើរការល្អ និងមានចំណូលទៀងទាត់
  • ត្រូវមានឯកសារបញ្ជាក់អត្ដសញ្ញាណក្រុមហ៊ុនត្រឹមត្រូវ ស្របច្បាប់ ពីក្រសួងពាក់ព័ន្ធ
  • មានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ
  • មានអចលនវត្ថុដាក់ធានា ឬលិខិតធានាផ្សេងៗ និងមានឯកសារគាំទ្របញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់

ឯកសារដែលតម្រូវឱ្យមាន

  • វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម
  • ឯកសារបញ្ជាក់ពីចំណូល

សម្គាល់៖

  • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
  • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
ឥណទានពលករ
ឥណទានពលករ
ឥណទានដាក់សមតុល្យបញ្ញើមានកាលកំណត់ជាទ្រព្យធានា
ឥណទានដាក់សមតុល្យបញ្ញើមានកាលកំណត់ជាទ្រព្យធានា