បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស

ឥឡូវនេះ សហគ្រាសគ្រឹះស្ថានអាចបង់ភាគទានបេឡាជាតិសន្តិសុខសង្គមសម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន តាម KB PRASAC Mobile និង KB PRASAC Corporate នៅគ្រប់ពេលវេលា និងទីកន្លែង ​ដោយមិនអស់កម្រៃសេវា។

លក្ខណៈផលិតផលបរិយាយ
អត្ថប្រយោជន៍#list#
– អាចទូទាត់បានគ្រប់ទីកន្លែង និងពេលវេលា តាមរយៈប្រព័ន្ធឌីជីថល
– មិនចាំបាច់ទៅដល់ការិយាល័យ ឬ បញ្ជរដោយផ្ទាល់
– ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់
– មិនអស់កម្រៃសេវា
– អាចពិនិត្យប្រតិបត្តិការទូទាត់បានគ្រប់ពេល។
អតិថិជនគោលដៅនីតិបុគ្គល ៖ ក្រុមហ៊ុន (តូច មធ្យម ធំ) និងអង្គការជាតិ អង្គការអន្តរជាតិ ក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ល។
លក្ខខណ្ឌតម្រូវសម្រាប់អតិថិជនត្រូវមានគណនីទូទាត់ (Savings/Current…) ជាមួយខេប៊ីប្រាសាក់ និងមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី ប្រើប្រាស់ “កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ សេវាខេប៊ីប្រាសាក់ខបភើរេត” អាចបង់ប្រាក់ពីគណនីប្រាក់រៀល ឬ គណនីប្រាក់ដុល្លារ។
មធ្យោបាយទូទាត់ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល / សេវាខេប៊ីប្រាសាក់ខបភើរេត
រូបិយប័ណ្ណប្រតិបត្តិការប្រាក់រៀល (KHR) តែមួយគត់
#list#
– អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់រៀល ឬ ប្រាក់ដុល្លារ។
– ករណីទូទាត់ចេញពីគណនីប្រាក់ដុល្លារ ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ខេប៊ីប្រាសាក់នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។
ទំហំទឹកប្រាក់ក្នុង 01 ប្រតិបត្តិការ#list#
– យោងលើទំហំទឹកប្រាក់លើវិក្កយបត្រចេញពីបេឡាជាតិសន្តិសុខសង្គម
– នៅពេលអតិថិជនបញ្ចូលលេខ “Enterprise ID ឬ Invoice ID” តាមរយៈ​កម្មវិធី KB PRASAC Mobile ឬ KB PRASAC Corporate  ប្រព័ន្ធនឹងបង្ហាញនូវចំនួនទឹកប្រាក់ដែលត្រូវបង់ភាគទានដោយស្វ័យប្រវត្តិ។
ទំហំទឹកប្រាក់ក្នុង 01 ថ្ងៃមិនកំណត់ (តែទំហំត្រូវយោងតាមទំហំទឹកប្រាក់ដែលត្រូវបានអនុញ្ញាតសម្រាប់ប្រភេទអតិថិជនជា Full KYC / Partial KYC ដូចមានចែងនៅក្នុងសៀវភៅណែនាំប្រតិបត្តិការសេវាខេប៊ីប្រាសាក់ម៉ូបាលបច្ចុប្បន្ន)
កម្រៃសេវាមិនគិតកម្រៃសេវា

សម្គាល់៖

  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។