លោកអ្នកអាចបញ្ជាការទូទាត់ដោយធ្វើការផ្ទេរប្រាក់ពីគណនីទៅគណនីនៅ ខេប៊ីប្រាសាក់ទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយជាប្រចាំខែ ឬ ទៅតាមតម្រូវការ ទៅកាន់ដៃគូជំនួញបានយ៉ាងងាយស្រួល។ ការផ្ទេរប្រាក់តាមរយៈការបញ្ជាការទូទាត់នេះ នឹងធ្វើឡើងដោយស្វ័យប្រវត្តិទៅតាមលក្ខខណ្ឌ និងកាលបរិច្ឆេទដែលលោកអ្នកបានស្នើសុំ។
លក្ខណៈផលិតផល | បរិយាយ | |
---|---|---|
ប្រភេទរូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារ | |
ទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ | 80 លានរៀល ឬ 20,000 ដុល្លារ | |
ទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃ | មិនកំណត់ | |
ស្នើសុំធ្វើប្រតិបត្តិការ | គ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន | |
លក្ខខណ្ឌបញ្ជាការទូទាត់ | #list# – ផ្ទេរប្រាក់តែម្តងគត់ – ផ្ទេរប្រាក់ជាប្រចាំខែ – ផ្ទេរប្រាក់ជាប្រចាំត្រីមាស | |
ចំនួនដងបញ្ជាការទូទាត់ | កំណត់ចំនួនដង ឬ មិនកំណត់ | |
សុពលភាពបញ្ជាការទូទាត់ | #list# – ផ្ទេរប្រាក់ដោយស្វ័យប្រវត្តិតាមកាលបរិច្ឆេទស្នើសុំ – ករណីចំថ្ងៃឈប់សម្រាក ឬ ចុងសប្តាហ៍ ការបញ្ជាទូទាត់នឹងធ្វើឡើងនៅថ្ងៃធ្វើការបន្ទាប់ – ប្រសិនបើគណនីអតិថិជនមានសមតុល្យគ្រប់គ្រាន់ | |
មោឃភាពសេវាបញ្ជាទូទាត់អចិន្ត្រៃយ៍ | គ្រប់សាខាខេប៊ីប្រាសាក់ | |
កម្រៃសេវាក្នុងមួយប្រតិបត្តិការផ្ទេរ | មិនគិតកម្រៃសេវា | |
កម្រៃសេវាប្រតិបត្តិការឆ្លងសាខា | មិនគិតកម្រៃសេវា | |
កម្រៃសេវាលើការមោឃភាព | មិនគិតកម្រៃសេវា | |
កម្រៃសេវាលើការស្នើសុំប្រើប្រាស់ | 8,000 រៀល ឬ 2 ដុល្លារ ក្នុងមួយសំណើ |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។