ត្រូវការឯកសារជាសក្ខីកម្មបន្ថែមក្នុងការផ្តល់ទំនុកចិត្តដល់លោកអ្នក ឬ ក្រុមគ្រួសារ ឬ មុខជំនួញរបស់អ្នក ដើម្បីបង្កើនភាពជឿជាក់ពីដៃគូអាជីវកម្ម ការសុំទិដ្ឋាការពីស្ថានទូត ជាលិខិតស្នាមសម្រាប់សវនកម្ម ឬ ការប្រើប្រាស់ផ្សេងៗ ខេប៊ីប្រាសាក់ ផ្តល់ជូន សេវាបញ្ជាក់សមតុល្យគណនី លើចំនួនទឹកប្រាក់ជាក់ស្តែងដែលមាននៅក្នុងគណនីរបស់លោកអ្នកនៅខេប៊ីប្រាសាក់តាមយ៉ាងលឿនរហ័ស។
ប្រតិបត្តិការ និងកម្រៃសេវា
លក្ខណៈផលិតផល | បរិយាយ |
---|---|
ស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី | គ្រប់សាខាខេប៊ីប្រាសាក់ ឬ តាមអនឡាញ |
ចំនួនដងនៃការស្នើសុំ | មិនកំណត់ |
កម្រៃសេវា | 40,000 រៀល ឬ 10 ដុល្លារ |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។