ភ្នំពេញ ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូនកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 អតិថិជនអាចរីករាយជាមួយសេវាផ្ទេរប្រាក់អន្តរជាតិខាងក្រោម៖
- មិនគិតថ្លៃបណ្ដាញ សម្រាប់ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស (OTT)៖ អតិថិជនដែលផ្ញើប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT នឹងត្រូវបានលើកលែងលើថ្លៃបណ្ដាញ។
- មិនគិតកម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស (ITT)៖ អតិថិជនជាឯកត្តជន និងអាជីវកម្មដែលទទួលប្រាក់តាមប្រព័ន្ធ SWIFT នឹងមិនចំណាយលើកម្រៃសេវាផ្ទេរប្រាក់ចូលនោះទេ ដែលអនុញ្ញាតឱ្យលោកអ្នកទទួលបានចំនួនទឹកប្រាក់ពេញដែលបានផ្ញើ។
ការផ្តល់ជូនដែលមានមានកាលកំណត់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបង្កើនបទពិសោធន៍ធនាគារសម្រាប់អតិថិជនរបស់ខ្លួន ដោយកាត់បន្ថយការចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់អន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ សេវាផ្ទេរប្រាក់អន្តរជាតិ តាមប្រព័ន្ធ SWIFT ឬទំនាក់ទំនងទូរស័ព្ទលេខ 023 999 911 or 086 999 911.