ទីតាំងការងារ៖
- សាខាទូទាំងប្រទេស
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ធ្វើផែនការ យុទ្ធសាស្ត្រ នឹង ប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់ បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋាន និងអនុវត្ត តាមការណែនាំផ្សេងៗរបស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល ។
- ស្វែងយល់ពីបរិយាកាស គូរប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ធនាគារ។
- គ្រប់គ្រងសាច់ប្រាក់ក្នុងការ ដឹកជញ្ជូនប្រាក់ ការបើកប្រាក់ និង ប្រមូលប្រាក់ពីអតិថិជនអោយស្របតាមគោលការណ៍របស់ស្ថាប័ន។
- ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សាទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
- ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗ របស់អតិថិជន និងបុគ្គលិក។
- អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
អត្ថប្រយោជន៍ទទួលបាន៖
- ប្រាក់បៀវត្សប្រចាំខែសរុបរហូតដល់ ១,០០០ ដុល្លារ
- ករណីប្រាក់បៀវត្សលើស ១,០០០ ដុល្លារ រក្សាទុកទូទាត់បីខែម្តង
- ប្រាក់ឧបត្ថម្ភតួនាទីប្រចាំខែ
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
- ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ
- ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ
- ទទួលបានប្រាក់អតីតភាពការងារ ស្របតាមច្បាប់ការងារ
- ថ្លៃប្រេងឥន្ធនៈ និង ថ្លៃឈ្នួលម៉ូតូរហូតដល់ ៦០ ដុល្លារ/១ខែ
- ប្រាក់ឧបត្ថម្ភមូលនិធិមិត្តខេប៊ីប្រាសាក់ រហូតដល់ ១,០០០ដុល្លារ
- ផ្តល់ជូនប្រាក់ឧបត្ថម្ភសម្លៀកបំពាក់ឯកសណ្ឋាន
- ផ្តល់ជូនទូរស័ព្ទ និង កាតទូរស័ព្ទ
- ទទួលបានការជួយជ្រោមជ្រែងឲ្យអនុវត្តការងារបានរលូននៅកម្រិតសាខា
- ទទួលបានការបណ្តុះបណ្តាលជំនាញពីស្ថាប័ន
- ទទួលបានឱកាសតម្លើងតួនាទី
- ទទួលបានប្រាក់កម្ចីទិញម៉ូតូ និង កម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
- ធានារ៉ាប់រងសុខភាព (ប.ស.ស)
- ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ (ប.ស.ស)
- ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន (ប.ស.ស)
- ផ្តល់កន្លែងស្នាក់នៅ (នៅក្នុងស្នាក់ការ)
- ផ្តល់អាទិភាពឲ្យជ្រើសរើសសាខាដែលនៅជិតផ្ទះ
- ច្បាប់ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ ២១ថ្ងៃ
- ច្បាប់ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ៥ថ្ងៃ
- ច្បាប់ឈប់សម្រាកបិតុភាព
- ច្បាប់ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
- ឈប់សម្រាកថ្ងៃបុណ្យជាតិ អន្តរជាតិ និង ថ្ងៃសៅរ៍ អាទិត្យ។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- កំពុងសិក្សា ឬ បញ្ចប់បរិញ្ញាបត្រផ្នែក ធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ឬ សញ្ញាបត្រដែលពាក់ព័ន្ធ។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
- មិនមានបទពិសោធន៍ការងារក៏អាចដាក់ពាក្យបានដែរ។
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអុីម៉ែល៖ recruitment@kbprasacbank.com.kh (សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកការិយាល័យកណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។