មន្រ្តីដៃគូអាជីវកម្ម (Merchant Specialist)

ទីតាំងការងារ៖

  • ក្នុងរាជធានីភ្នំពេញ ចំនួន ០២ រូប
  • តម្រូវការក្នុងមួយសាខាដូចខាងក្រោម៖
  • សាខាមណ្ឌលគិរី ០២ រូប
  • សាខាស្ទឹងត្រែង ០២ រូប
  • សាខាជើងព្រៃ ០២ រូប
  • សាខាសួង ០១ រូប
  • សាខាព្រៃវែង ០១ រូប
  • សាខាពាមរក៍ ០១ រូប
  • សាខាបាវិត ០២ រូប
  • សាខាអង្គស្នួល ០២ រូប
  • សាខាស្វាយក្រវ៉ាន់ ០២ រូប
  • សាខាកោះកុង ០១ រូប
  • សាខាប៉ៃលិន ០២ រូប
  • សាខាប៉ោយប៉ែត ០២ រូប
  • សាខាស្វាយដង្គំ ០១ រូប
  • សាខាក្រុងអង្គរ ០២ រូប
  • សាខាកំពង់ធំ ០១ រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ស្វែងរកពាណិជ្ជករ KHQR លក់សេវាកម្មធនាគារ និងផលិតផលផ្សេងៗទៀតដែល ធនាគារ ខេប៊ីប្រាសាក់ មានទាំងខាងក្នុង និងខាងក្រៅ
  • រៀបចំនិងចាត់ចែងដំណើរការនៃការផ្សព្វផ្សាយ KB PRASAC Merchant KHQR
  • ណែនាំ KB PRASAC KHQR ទៅកាន់អតិថិជនគោលដៅ
  • ជួយសម្របសម្រួលក្នុងការរៀបចំឯកសារជូនអាជីវករ KB PRASAC KHQR ឬសេវាកម្មផ្សេងៗទៀតរបស់ ធនាគារ ខេប៊ីប្រាសាក់
  • ផ្សព្វផ្សាយ KB PRASAC KHQR សេវាកម្ម និងផលិតផលផ្សេងៗរបស់ធនាគារ ខេប៊ីប្រាសាក់ ប្រកបដោយវិជ្ជាជីវៈទៅកាន់សាធារណៈជន
  • រក្សាទំនាក់ទំនងជាមួយពាណិជ្ជករ KB PRASAC KHQR បន្ទាប់ពីអតិថិជនបានប្រើប្រាស់សេវា ធនាគារ ខេប៊ីប្រាសាក់
  • ជួយដល់សកម្មភាពផ្សព្វផ្សាយផ្សេងៗនៅទីសាធារណៈ
  • អនុវត្តការទទួលអតិថិជនប្រកបដោយវិជ្ជាជីវៈនៅតាមសាខាការិយាល័យ
  • ជួយដោះស្រាយបញ្ហា មិនពេញចិត្ត ឬការស្នើសុំរបស់ពាណិជ្ជករ KHQR
  • អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។

លក្ខណៈ​សម្បត្តិ​ចាំបាច់​ត្រូវ​មាន​៖

  • បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រពាក់ព័ន្ធមានតម្លៃស្មើ
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំខាងផ្នែកសេវាអតិថិជន ផ្នែកលក់សេវាកម្ម និងផលិតផលជាមួយស្ថាប័នផ្សេងៗ
  • ផ្ដល់អតិភាពដល់បេក្ខជនដែលមានបទពិសោធន៍ការងារ
  • អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ
  • មានទំនាក់ទំនងល្អ ភាពទន់ភ្លន់ និងរួសរាយរាក់ទាក់
  • អាចប្រើប្រាស់ Microsoft Office (Word, Excel, Power Point)
  • អាចធ្វើការងារក្រោមសម្ពាធបាន
  • អាចធ្វើការក្រៅការិយាល័យ និងធ្វើដំណើរតាមគ្រប់មធ្យោបាយ។

បេ​ក្ខ​នារី​ ​និង​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​បំពេញ​ ​ទម្រង់​បែបបទ​សុំ​បំ​ពេញការ​ងារ​ ​និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ​មាន​​​រូបថត​ ​៤​X​៦​(​០​១​សន្លឹក​) ​ប័ណ្ណ​គ្រួសារ​ ​សំបុត្រកំណើត​ ​អត្តសញ្ញាណប័ណ្ណ​ ​និង​សញ្ញាប័ត្រ​ផ្សេងៗ​ (​ថត​ចំ​លង​ ​តែប៉ុណ្ណោះ​) ​ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ដែល​មាន​អាសយដ្ឋាន​នៅ​ ​អាគារ​លេខ​២​១​២​ ​ផ្លូវ​២​៧​១​ ​សង្កាត់​ទួល​ទំពូង​២​ ​ខ័ណ្ឌចំការមន​ ​រាជធានីភ្នំពេញ​ ​ឬ​សាខាខេប៊ីប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ​ឬ​តាមរយៈ​អុី​ម៉ែ​ល​៖​ ​recruitment​@​kbprasacbank.com.kh​ (​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​ការិយាល័យ​កណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។