ទទួលបានការប្រាក់ខ្ពស់ និងបត់បែនតាមចំនួនទឹកប្រាក់ដាក់សន្សំ សុវត្ថិភាពខ្ពស់ និងអាចធ្វើប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ ឬ ផ្ទេរប្រាក់ជាប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង គឺ គណនីចម្រើនតាមលំដាប់ ដែលជាជម្រើសដ៏ប្រសើរសម្រាប់លោកអ្នក។ ដូចនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីកង្វះសាច់ប្រាក់ក្នុងការបង្វិលប្រាក់ក្នុងមុខជំនួញរបស់លោកអ្នក។ អ្វីដែលកាន់តែងាយស្រួលនោះ គឺលោកអ្នកអាចផ្ទេរប្រាក់ទៅដៃគូជំនួញបានរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃដោយមិនអស់កម្រៃសេវា។
អត្រាការប្រាក់
រូបិយប័ណ្ណ | ប្រាក់រៀល | #colspan# | ប្រាក់ដុល្លារ | #colspan# |
---|---|---|---|---|
#rowspan# | ចំនួនទឹកប្រាក់ | អត្រាការប្រាក់ | ចំនួនទឹកប្រាក់ | អត្រាការប្រាក់ |
គណនីឯកត្តជន | ≤200,000,000 | 2.75% | ≤50,000 | 2.75% |
#rowspan# | > 200,000,000 | 3.00% | > 50,000 | 3.00% |
គណនីនីតិបុគ្គល | ≤400,000,000 | 2.75% | ≤100,000 | 2.75% |
#rowspan# | > 400,000,000 | 3.00% | > 100,000 | 3.00% |
លក្ខណៈផលិតផល
លក្ខណៈផលិតផល | បរិយាយ |
---|---|
ទឹកប្រាក់ដាក់ដំបូង | មិនតម្រូវ |
សមតុល្យអប្បបរមាក្នុងគណនី | 1,000,000 រៀល ឬ 250 ដុល្លារ |
ទូទាត់ការប្រាក់ | ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី |
បើកគណនី | #list# – កម្មវិធី KB PRASAC Mobile – គ្រប់សាខា ខេប៊ីប្រាសាក់ – គណនីឯកត្តជន៖ បើកជាគណនីផ្ទាល់ខ្លួន ឬ គណនីរួម – គណនីនីតិបុគ្គល៖ ត្រូវមានសេចក្តីសម្រេចចេញពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដោយយោងតាមលក្ខន្តិកៈក្រុមហ៊ុន |
ដាក់ប្រាក់ | #list# – តាមម៉ាស៊ីនអេធីអឹម ខេប៊ីប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍ – នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន – កម្មវិធី KB PRASAC Mobile |
ដកប្រាក់ | #list# – តាមម៉ាស៊ីនអេធីអឹម ខេប៊ីប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍ – នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន – កម្មវិធី KB PRASAC Mobile |
ផ្ទេរប្រាក់ | #list# – ផ្ទេរប្រាក់បានដោយខ្លួនឯងតាមកម្មវិធី KB PRASAC Mobile និងម៉ាស៊ីនអេធីអឹម ខេប៊ីប្រាសាក់ គ្រប់ពេលវេលា និងទីកន្លែង -ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី – នៅគ្រប់សាខា ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន – ផ្ទេរប្រាក់ក្នុងរង្វង់សាខា ខេប៊ីប្រាសាក់ និងឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា |
ពន្ធលើការប្រាក់ | #list# – និវាសនជន 4% – អនិវាសនជន 14% |
ប័ណ្ណព័ត៌មានគណនី | មិនគិតកម្រៃសេវា |
សៀវភៅគណនីសន្សំ | 12,000 រៀល ឬ 3 ដុល្លារ សម្រាប់ការស្នើសុំលើកដំបូង ឬ បោះពុម្ពថ្មីករណីបាត់ ឬ ខូច ឬ ប្រើអស់សន្លឹក |
សេវាកម្មបន្ថែម | #list# – មិនអស់កម្រៃសេវាលើការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម និងភ្ជាប់កម្មវិធី KB PRASAC Mobile – 40,000 រៀល ឬ 10 ដុល្លារ សម្រាប់កម្រៃសេវាលើ មូលប្បទានបត្រធនាគារ ឬ លិខិតបញ្ជាក់សមតុល្យគណនីក្នុង 1 សន្លឹក |
លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី
- ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) មានអាយុចាប់ពី 16 ឆ្នាំឡើងទៅ
- ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
- ការបើកគណនីនីតិបុគ្គល៖ ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
- អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ
សម្គាល់៖
- ផ្តល់ជូនអតិថិជនជាប្រភេទឯកត្តជន និងនីតិបុគ្គល លើកលែងអតិថិជនប្រភេទជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។