ទីតាំងការងារ៖
- សាខាគគ្រួស ០១រូប
- សាខាគាស់ក្រឡ ០១រូប
- សាខាពញាក្រែក ០១រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- បញ្ចូលព័ត៌មានអតិថិជន (CIF Creation) បង្កើតគណនីសន្សំ (Savings Opening) និង គណនីកម្ចី (Loan Opening) ក្នុងប្រព័ន្ធ FLEXCUBE
- រៀបចំឯកសារកម្ចី ដាក់ជូនគណៈកម្មការអនុម័តកម្ចី
- ត្រួតពិនិត្យប្រព័ន្ធ CBC និង បញ្ចូលព័ត៌មានអតិថិជន
- គ្រប់គ្រងឯកសារកម្ចី និងបញ្ញើសន្សំ យកទៅរក្សាទុកឲ្យបាន ត្រឹមត្រូវ តាមលំដាប់លំដោយនៅក្នុងថ្ងៃនីមួយៗ
- ចុះបញ្ជីឯកសារទ្រព្យដាក់ធានាចូលក្នុងប្រព័ន្ធ
- គ្រប់គ្រងរក្សាទុកទ្រព្យដាក់ធានា
- ធ្វើការកត់ត្រាប្រគល់ទទួល និងខ្ចីឯកសារ
- គ្រប់គ្រងឯកសារកម្ចី និង បញ្ញើ-សន្សំ ដែលមាននៅក្នុងសាខាឲ្យបានត្រឹមត្រូវ
- ធ្វើរបាយការណ៍ជូននាយកសាខា និងផ្នែកពាក់ព័ន្ធ
- ធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រមានតម្លៃស្មើ
- មានបទពិសោធន៍ទាក់ទងនឹង វិស័យធនាគារ ឬ
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាការប្រសើរ
- មានជំនាញក្នុងការងាររដ្ឋបាល និងការរៀបចំឯកសារ
- មានគុណធម៌ប្រុងប្រយ័ត្ន មានវិន័យការងារ និងមានភាពស្មោះត្រង់
- អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ
- ចេះប្រើប្រាស់កុំព្យូទ័របានល្អ កុំព្យូទ័រ MS Offices, Internet, MS Outlook
- មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងជាក្រុមបានល្អ
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។
ព័ត៌មានការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សំរាប់ព័ត៌មានបន្ថែម
ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕