សវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុង ដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុង ធនាគារ ខេប៊ីប្រាសាក់ ម.ក ដើម្បីជួយក្នុងការធានាឱ្យបាននូវប្រសិទ្ធភាពនៃប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមបទប្បញ្ញត្តិ។ សវនកម្មផ្ទៃក្នុងទទួលខុសត្រូវក្នុងការវាយតម្លៃ និងកែលម្អការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ដំណើរការគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច។

តួនាទី និងការទទួលខុសត្រូវច្បាស់លាស់របស់សវនកម្មផ្ទៃក្នុង គឺផ្តល់ឱ្យនូវការវាយតម្លៃដោយឯករាជ្យ ទៅលើភាពពេញលេញ ប្រសិទ្ធផល និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានអនុវត្តដោយថ្នាក់គ្រប់គ្រង និងធានាក្នុងការអនុលោមតាមប្រកាសស្តីពី «ការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ» ព្រមទាំងប្រតិបត្តិតាមស្របតាមបទដ្ឋានអន្តរជាតិសម្រាប់ការអនុវត្តសវនកម្មផ្ទៃក្នុងប្រកបដោយវិជ្ជាជីវៈ និងច្បាប់នានា។