ឈរនៅលើទីផ្សារហិរញ្ញវត្ថុកម្ពុជាជិត 30 ឆ្នាំ ធនាគារ ខេប៊ីប្រាសាក់ ម.ក អភិវឌ្ឍខ្លួនជាច្រើនដំណាក់កាលជាបន្តបន្ទាប់។ ដោយមានភាគទុនិកដ៏រឹងមាំគឺ ធនាគារគូកមីន នៅប្រទេសកូរ៉េ ធនាគារ ខេប៊ីប្រាសាក់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការអតិថិជន និងលើសពីនេះ។
2023
- ធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាបណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃ កម្ពុជា និងទទួលបានការអនុម័តរួមបញ្ចូលគ្នាពី ក្រសួងពាណិជ្ជកម្ម ។
- ធនាគារ ខេប៊ីប្រាសាក់ ម.ក មានដើមទុនចុះបញ្ជី 2,400 ប៊ីលានរៀល (សមមូល 600 លានដុល្លារអាមេរិក) និងមានម្ចាស់ភាគហ៊ុនតែមួយគត់គឺ ធនាគារ ខេប៊ីគូកមីន នៅប្រទេសកូរ៉េ។
- ធនាគារ ខេប៊ីប្រាសាក់ ម.ក បង្កើតឡើង និងផ្លាស់ប្តូរទម្រង់គតិយុត្តិបន្ទាប់ពីររួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ។
- ធនាគារនៅតែរក្សាតំណែងចំណាត់ថ្នាក់លេខ 2 បើគិតលើបណ្ដាញប្រតិបត្តិការ និងចំនួនបុគ្គលិក ដែលអនុញ្ញាតឱ្យអតិថិជនមានភាពងាយស្រួលក្នុងទទួលបានសេវានៅតាមសាខារបស់ខ្លួន។
2022
- ខេប៊ីប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីរហូតដល់ចំនួន 1,600 ប៊ីលានរៀល (សមមូលនឹង 400 លានដុល្លារអាមេរិក) ដែលកាន់កាប់ដោយភាគទុនិកចំនួន 2 រួមមាន ធនាគារ ខេប៊ីគូកមីន និង ធនាគារ ខេប៊ីគូកមីន កម្ពុជា ។
- ខេប៊ីប្រាសាក់សម្រេចលទ្ធផលសម្ពៀតឥណទានបានចំនួន 4 ប៊ីលានដុល្លារអាមេរិក។
- ខេប៊ីប្រាសាក់បានបើកឱ្យដំណើរការសាខាថ្មី 2 បន្ថែមទៀត ដែលនាំឱ្យចំនួនការិយាល័យសរុបឡើងដល់ 184 សាខា ហើយប្រតិបត្តិការលើ 98% នៃចំនួនភូមិសរុប។
2021
- ខេប៊ីប្រាសាក់ចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងការរួមបញ្ចូលគ្នា និងកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។
- ភាគហ៊ុនចំនួន 30 ភាគរយដែលនៅសល់របស់ប្រាសាក់ត្រូវបានទិញដោយ ធនាគារ ខេប៊ីគូកមីន ។
- ខេប៊ីប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់ 1,200 ប៊ីលានរៀល (ស្មើនឹង 300 លានដុល្លារអាមេរិក)។
- ទ្រព្យសកម្មសរុបរបស់ខេប៊ីប្រាសាក់កើនឡើងដល់ 4 ប៊ីលានដុល្លារអាមេរិក។
2020
- ខេប៊ីប្រាសាក់មានភាគទុនិកយុទ្ធសាស្ត្រ និងដ៏រឹងមាំក្រោយពី ធនាគារ ខេប៊ីគូកមីន ទិញភាគហ៊ុនចំនួន 70% នៃភាគហ៊ុនសរុបរបស់ខ្លួន។
- ខេប៊ីប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់ 920 ប៊ីលានរៀល (សមមូលនឹង 230 លានដុល្លារអាមេរិក)។
- ខេប៊ីប្រាសាក់ទទួលបានវិញ្ញាបនបត្រចុះបញ្ជីមូលបត្រពីផ្សារមូលបត្រកម្ពុជា (CSX) ។
- ខេប៊ីប្រាសាក់បានផ្លាស់ប្តូរទម្រង់គតិយុត្តពី “គ្រឹះស្ថានមីក្រូហិញ្ញវត្ថុប្រាសាក់ លីមីតធីត” ទៅជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក”។
1995-2019
- បង្កើតឡើងនៅឆ្នាំ 1995 ជាគម្រោងអភិវឌ្ឍន៍មួយក្រោមឈ្មោះថា ប្រាសាក់ ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប (EU) ។
- បន្ទាប់មកកម្លាយខ្លួនទៅជាប្រតិបត្តិករឥណទានជនបទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ដោយផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនដល់អតិថិជន។